[រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦] — ក្នុងគោលបំណងពង្រឹង និងពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការវិនិយោគលើទីផ្សារភាគហ៊ុននៅកម្ពុជា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានសហការរៀបចំកម្មវិធីបទបង្ហាញ និងសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទស្តីពី «ការស្វែងយល់ពីផ្សារមូលបត្រកម្ពុជា» ជូនដល់និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU)…
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយ សមាគមឧកញ៉ាកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយជាសាធារណៈ (Roadshow) ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ក្នុងគោលបំណងបង្ហាញពីឱកាសវិនិយោគ ផែនការអាជីវកម្ម និងចក្ខុវិស័យរីកចម្រើនទៅថ្ងៃអនាគតជូនដល់សមាជិកសមាគម វិនិយោគិន ព្រមទាំងសាធារណជនទូទៅ។ កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ -ឯកឧត្តម…
ចូលរួមដោយសេរី ! ជាមួយសិក្ខាសាលាស្តីពីផ្សារភាគហ៊ុន «ហេតុអ្វីត្រូវវិនិយោគលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក» ក្នុងសិក្ខាសាលានេះ លោកអ្នកនឹងមានឱកាស៖ ✔️ ស្តាប់ការចែករំលែកពីវាគ្មិនកិត្តិយស និងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ✔️ សួរសំណួរ និងទទួលបានចម្លើយដោយផ្ទាល់ពីអ្នកជំនាញ ✔️ ស្វែងយល់ពីចក្ខុវិស័យ…
បុរី វិមានសំណាងនឹងឡើងផ្សារហ៊ុនជាផ្លូវការឆាប់ៗនេះ ហើយពេលនេះបុរី វិមានសំណាងកំពុងដាក់លក់ហ៊ុនផ្សារដំបូង(IPO) កៀរគរទុនប្រមាណជាង១០លានដុល្លារដើម្បីវិនិយោគរយៈវែងលើវិស័យអចលនទ្រព្យនិងវិស័យផ្សេងៗជាច្រើនទៀត។ បុរី វិមានសំណាងបានចាប់ផ្ដើមលក់ហ៊ុនក្នុងផ្សារដំបូងIPO កាលពីថ្ងៃទី២ខែកក្កដា ២០២៦ ហើយគិតត្រឹមថ្ងៃទី១០ខែកក្កដានេះ មានរយៈពេលត្រឹមតែ៨ថ្ងៃដំបូងប៉ុណ្ណោះមានអ្នកវិនិយោគចំនួន៨២៩នាក់ហើយដែលបានទិញភាគហ៊ុនបុរីនេះក្នុងផ្សារដំបូង(IPO)។ ការលក់ហ៊ុនក្នុងផ្សារដំបូងIPO ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុកព្រោះ បុរី វិមានសំណាងគឺជាក្រុមហ៊ុនអភិវឌ្ឍនអចលនទ្រព្យដំបូងដែលឡើងលើផ្សារគោលនៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)ដែលបញ្ជាក់ថាបុរី វិមានសំណាងគឺជាអាជីវកម្មខ្នាតធំខណៈតម្លៃក្រុមហ៊ុននេះមានតម្លៃប្រមាណ១០០លានដុល្លារ។ លើសពីនេះ អ្នកវិនិយោគចាប់អារម្មណ៍ដោយសារតែ បុរី វិមានសំណាង…
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឆ្លើយតបនឹងសំណួរអំពី ចក្ខុវិស័យបុរី វិមានសំណាង មានតម្លៃដល់ខ្ទង់ពាន់លានដុល្លារ នៅឆ្នាំ២០៣៦ និងផែនការអភិវឌ្ឍអាជីវកម្មចម្រុះនៅត្រឹមឆ្នាំ២០៥៦។លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា៖ “មានរឿងអស់សំណើចមួយ ដែលក្រុមការងារបានសួរ ខ្ញុំបាទ គីម ហ៊ាង អំពី បុរី វិមានសំណាង នឹងមានតម្លៃខ្ទង់ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៦…
ឧកញ៉ាបណ្ឌិត គីមហ៊ាង រួមជាមួយ កូនប្រុស គីម សំណាង ជីងឡុង បានអញ្ជើញចូលរួមក្នុងកម្មវិធី «សារៈសំខាន់នៃបណ្តាញទំនាក់ទំនងក្នុងអាជីវកម្ម» ដែលបានបង្ហាញពីតួនាទីដ៏សំខាន់នៃការកសាងបណ្តាញទំនាក់ទំនងប្រកបដោយគុណភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតឱកាសថ្មីៗ និងជំរុញការរីកចម្រើនប្រកបដោយចីរភាពសម្រាប់អាជីវកម្ម នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦។ កម្មវិធីនេះក៏បានផ្តល់នូវទស្សនៈ និងបទពិសោធន៍ដ៏មានតម្លៃពីវាគ្មិនកិត្តិយស ក្នុងការជួយលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បណ្តាញទំនាក់ទំនងឱ្យក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍអាជីវកម្មនៅក្នុងយុគសម័យទំនើប។…